យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

ករណីមិនធានា

ក្រុមហ៊ុន នឹងបដិសេធសំណើទាមទារសំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើង ដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យកិច្ចសន្យាធានារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង់ត្រលប់វិញនូវបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់រួច ដោយមិនបូកបញ្ចូលនឹងការប្រាក់ ដកចេញវិញនូវបំណុលណាមួយ (បើមាន) និងចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ។

 

  1. ករណីមិនធានាចំពោះអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ

    ក.    រាល់ស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ និងផលវិបាកផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ ឬ

    ខ.    រាល់ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ទាំងអស់ដែលត្រូវបានស្តែងចេញ ឬត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញក្នុងអំឡុងរយៈពេលកៅសិប (៩០) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទផ្តល់សុពលភាពសារជាថ្មីឡើងវិញ (កាលបរិច្ឆេទណាកើតឡើងក្រោយគេ)។

    គ.    ជំងឺមានពីកំណើត ឬពិការភាពពីកំណើត ឬ

    ឃ.    ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)  (លើកលែងករណីឆ្លងមេរោគហ៊ីវដោយការបញ្ចូលឈាម ឬការឆ្លងជំងឺអេដស៍ដោយសារវិជ្ជាជីវៈ)

    ង.    ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬការរងរបួសណាមួយដែលបង្កឡើងដោយខ្លួនឯងដោយចេតនា ទោះបីជាស្តិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

    ច.    ការស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន ឬឱសថ ឬថ្នាំពុល ឬឧស្ម័នប្រភេទណាមួយ លើកលែងតែមានវេជ្ជបញ្ជាពីអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្តដែលមានការចុះបញ្ជីត្រឹមត្រូវ។